×

ចាប់បានហើយ កំពូល​អ្នកកាត់​ខ្សែភ្លើង​នៅ​ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការ បង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្នុងចំណោមបក្ខពួក ចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់នៅចំណុចក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនសង្ស័យ រួមមាន៖ ទី១- ឈ្មោះ រឿម គឹន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុច អូរត្រេះ ក្រុង – ខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួន។ទី ២- ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចអូរត្រេះ ក្រុង – ខេត្តព្រះសីហនុ បាបគេចខ្លួន។ និងទី៣- មិនទាន់ស្គាល់អត្តសញ្ញាណ បានគេចខ្លួន។

សមត្ថកិច្ច បានដកហូតវត្ថុតាង មានដូចជា៖ ខ្សែភ្លើងចំនួន ២៣កំណាត់ ព្រមទាំងសម្ភារឧបករណ៍ធ្វើសកម្មភាពមួយចំនួនទៀត។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ធ្វើការ សាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង អនុវត្តបន្តតាមផ្លូវច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង