×

អ្នកគាំទ្រ Jisoo នាំគ្នា​ឆេះដុំរឿង Lisa តេស្តវិជ្ជមាន​កូវីដ១៩​ដែលធ្វើឱ្យ​ប៉ះពាល់​ការងារ Jisoo សម្ពោធ​រឿង Snowdrop

កូរ៉េខាងត្បូង៖ Lisa តេស្តឃើញវិជ្ជមានកូវីដ១៩បន្ទាប់ពីទៅដល់ទឹកដីកូរ៉េខាងត្បូងវិញ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានក្តីបារម្ភជាខ្លាំង។

យោងតាមការបញ្ជាក់ពីផលិតកម្ម YG បានឱ្យដឹងថា ខណៈពេលនេះសុខភាពរបស់ Lisa មិនមានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភឡើយ រីឯសមាជិក៣នាក់ទៀតតេស្តអវិជ្ជមាន និងកំពុងតាមដានសុខភាពបន្ត។

ស្របពេលដែលមនុស្សជាច្រើន កំពុងរង់ចាំតាមដានសុខភាពតារាក្នុងចិត្តពួកគេ បើក្រឡេកមើលទៅអ្នកគាំទ្ររបស់ Jisoo វិញកំពុងខឹងសម្បារនឹង Lisa ជាខ្លាំងដោយពួកគេបាននិយាយថា Lisa ហាក់មិនខ្វាយខ្វល់ និងធ្វេសប្រហែសរហូតនាំវីរុសកូវីដត្រលប់ទៅកូរ៉េវិញ ជាហេតុធ្វើឱ្យប៉ះពាល់ការងាររបស់ Jisoo និងសមាជិកក្រុមជាច្រើននាក់ដែលត្រូវសម្ពោធរឿង Snowdrop ត្រូវបានពន្យារពេល។

រឿង Snowdrop ដែលអ្នកគាំទ្ររបស់ Jisoo ទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃនេះ បានត្រៀមចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែធ្នូ ខែក្រោយ ដូចនេះសម្រាប់ Jisoo ដែលជាតួឯកស្រីក្នុងរឿង Snowdrop កំពុងមានភាពមមាញឹកដើម្បីត្រៀមខ្លួនសម្ពោធភាពយន្តមួយនេះ។ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំងក្រោយពេល Lisa តេស្តវិជ្ជមានកូវីដ១៩ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ Jisoo បានរិះគន់លើ Lisa ថារវល់តែសប្បាយចូលក្លិបនៅ LA ជាមួយឌីជេ Snake មិនខ្វល់ពីសមាជិកក្រុម៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង