×

អតីតរដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី ថា​ឈប់ឱ្យ​និស្សិតរៀន មុខវិជ្ជា​ដែល​មិនពាក់ព័ន្ធ​ទៀត

ម៉ាឡេស៊ី៖ សមាជិកសភា លោក Syed Saddiq Abdul Rahman កាលពីពេលថ្មីៗនេះ បាននិយាយម្តងទៀតអំពីប្រព័ន្ធអប់រំរបស់ប្រទេសម៉ាឡេស៊ី ដែលប្រមូលផ្តុំមុខវិជ្ជាដែលមិនពាក់ព័ន្ធច្រើនពេក រួមទាំងការសិក្សាពីសាសនា សម្រាប់និស្សិតសាកលវិទ្យាល័យ។

អតីតរដ្ឋមន្ត្រីយុវជន និងអប់រំម៉ាឡេស៊ី វ័យ២៨ឆ្នាំរូបនេះ បានលើកឡើងអំពីបញ្ហានេះម្តងទៀត នៅក្នុងវីដេអូមួយនិយាយទៅកាន់អ្នករិះគន់ដែលចោទប្រកាន់គាត់ថា បានព្យាយាមបំបាត់ការសិក្សាសាសនា ចេញពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។

អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ក៏បានរំឭកឡើងវិញពីការព្រួយបារម្ភរបស់គាត់អំពីនិស្សិតដែលចំណាយពេលយូរពេកក្នុងការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ដោយសារពួកគេ តម្រូវឱ្យបញ្ចប់មុខវិជ្ជាដែលមិនទាក់ទងនឹងវគ្គសិក្សារបស់ពួកគេ។

គាត់បាននិយាយនៅក្នុងឃ្លីបនេះ មួយខែបន្ទាប់ពីការលើកឡើងនៅក្នុងសភា ដោយអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើមុខវិជ្ជាចាំបាច់នៅក្នុងសាកលវិទ្យាល័យក្នុងស្រុក។

ឃ្លីបរបស់លោក Syed បានទាក់ទាញការគាំទ្រភាគច្រើនពីនិស្សិតបញ្ចប់ការសិក្សា ដោយមានការសោកស្ដាយ ព្រោះពួកគេអាចបញ្ចប់ការសិក្សាបានឆាប់ ប្រសិនបើមិនតម្រូវឱ្យពួកគេរៀនមុខវិជ្ជាដែលមិនពាក់ព័ន្ធទេនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង