×

WHO បើកកិច្ចប្រជុំ​ពិសេស​វាយតម្លៃ​មេរោគ​កូវីដ១៩​បំប្លែងថ្មី រកឃើញ​នៅ​អាហ្វ្រិក​ខាងត្បូង

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កំពុងវាយតម្លៃពីមេរោគកូវីដ១៩បំប្លែងថ្មី (B.1.1.52) ដែលត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយរៀបចំកិច្ចប្រជុំពិសេស នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ដើម្បីកំណត់ជា មេរោគបំប្លែងខ្លួនថ្មីនៃចំណាប់អារម្មណ៍ ឬមេរោគបំប្លែងខ្លួនថ្មីនៃក្តីបារម្ភ។

វាត្រូវបានរកឃើញជាលើកដំបូង នៅអាហ្រ្វិកខាងត្បូង នៅដើមសប្តាហ៍នេះ។ មេរោគនេះ បានរីករាលដាលដល់ប្រទេសជិតខាង រួមទាំងប្រទេស Botswana ផងដែរ ដែលជាកន្លែងដែលវាត្រូវបានគេរាយការណ៍ថា បានរកឃើញនៅក្នុងមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។

មេរោគកូវីដ១៩បំប្លែងថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រយកចិត្តទុកដាក់បំផុត ដោយសារវាអាចមានភាពធន់នឹងវ៉ាក់សាំង បង្កើនការចម្លងរបស់វា និងនាំឱ្យរោគសញ្ញាកូវីដ១៩ កាន់តែធ្ងន់ធ្ងរ។

បន្ទាប់ពីជិត ៤ខែនៃការថយចុះនៃករណីឆ្លងជំងឺកូវីដ១៩ នៅទ្វីបអាហ្រ្វិក ករណីនៅអាហ្វ្រិកខាងត្បូងបានកើនឡើង ៤៨ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២១ ខែវិច្ឆិកា បើធៀបនឹងសប្តាហ៍ទៅមុនមួយទៀត។

រហូតមកដល់ពេលនេះ ប្រជាជនអាហ្វ្រិកជាង ២២៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងប្រទេសចំនួន ៣៩ ។ ក្នុងនោះ ៣,៩ លានដូស ត្រូវបានផ្តល់ដល់បុគ្គលិកសុខាភិបាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង