ឥណ្ឌា៖ Shivangi Bagthariya គឺជានិស្សិតថ្នាក់បរិញ្ញាបត្រ BSW(Bachelor of Social Work) ដែលនាងបានស្លៀកសម្លៀកបំពាក់កូនក្រមុំទៅប្រលងឆមាសទី៥ ដោយសារមុនពេលកំណត់ថ្ងៃរៀបការ សាលាមិនទាន់ប្រកាសថ្ងៃដែលត្រូវប្រលង ក្រោយមកនៅពេលដែលនាងជ្រើសរើសថ្ងៃរួចរាល់ហើយ ទើបសាលាប្រកាសថ្ងៃប្រលងដែលចំថ្ងៃតែមួយជាមួយពិធីមង្គលការរបស់នាង។
យ៉ាងណាមិញ Shivangi មិនបានបោះបង់ការប្រលងរបស់នាងឡើយ ដោយនាងបានសុំការអនុញ្ញាតពីឪពុកម្តាយទាំងសងខាងដើម្បីឆ្លៀតពេលទៅប្រលង។ ដោយសារការផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ដូចជាលុបគ្រឿងសម្អាងចេញត្រូវការចំណាយពេលច្រើន ទើបនាងទៅប្រលងទាំងឈុតកូនក្រមុំតែម្តង។ ការប្តេជ្ញាមួយនេះបានធ្វើឱ្យគ្រប់គ្នាសរសើរដល់ Shivangi ថាទោះជាយ៉ាងណា នាងនៅតែទុកការសិក្សាសំខាន់ បើទោះជាចំថ្ងៃមង្គលការរបស់ខ្លួនក៏ដោយ៕