កាលពីពេលថ្មីៗកន្លងទៅនេះ លោក លឹម ពុយ អនុប្រធាន អាជ្ញាធរទន្លេសាប លោក បានទទួលព័ត៌មានថា ក្រុមអ្នកអភិរក្សរបស់លោក បានប្រទះឃើញសត្វអន្សង Varanus salvator ដ៏កម្រនៅបឹងទន្លេសាប ។ នេះបើយោងតាមប្រភពពីអាជ្ញាធរទន្លេសាប បានចុះផ្សាយ។
លោក លឹម ពុយ បានបន្តទៀតថា លោកបានទទួលព័ត៌មានដ៏រីរាយនេះពីក្រុមអ្នកអភិរក្ស នៃភ្នាក់ងារ អាជ្ញាធរទន្លេសាប នៅតំបន់ពាក់កន្ទេល ក្នុងបឹងទន្លេសាប ដែលពួកគេបានប្រទះឃើញ វត្តមានសត្វ អន្សងដ៏កម្រនេះ ដែលមានឈ្មោះវិទ្យាសាស្រ្ត Varanus salvatorដែលជាប្រភេទសត្វដ៏កម្រ ជិតផុតពូជលើលោកនេះទៅហើយ។
សត្វ អន្សង Varanus salvator នេះត្រូវបានគេចាត់ចូលក្នុងបញ្ជីឧបសម្ព័ន្ធ II របស់អនុសញ្ញា CITES ។ អន្សង Varanus salvator វ័យជំទង់នេះ មានប្រវែង ៨០សង់ទីម៉ែត្រ និងទម្ងន់ ១,១ គីឡូក្រាម។ វត្តមានសត្វអន្សង Varanus salvator នេះ ជាសញ្ញាវិជ្ជមាន ក្នុងការអភិរក្សបឹងទន្លេសាប ៕