×

កម្មវិធី​ពានរង្វាន់​ពន្លក​សហគ្រិនខ្មែរ​២០២១ រកឃើញ​ក្រុមទាំង៦ ចូលរួម​វគ្គសិក្សាផ្ទាល់ ឬ “Bootcamp” និងធ្វើ​បទបង្ហាញ​ផ្ទាល់ នៅវគ្គផ្ដាច់ព្រ័ត្រ

បន្ទាប់ពីការប្រកួត និងការសិក្សាយ៉ាងស្វឹកស្វាញអស់រយ:ពេល៣ខែកន្លងមក កម្មវិធីពានរង្វាន់ពន្លកសហគ្រិនខ្មែរ២០២១ បានរកឃើញក្រុមទាំង៦ ដែលត្រូវចូលរួមវគ្គសិក្សាផ្ទាល់ ឬ “Bootcamp” ក៏ដូចជាការធ្វើ បទបង្ហាញផ្ទាល់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រផងដែរ ។ វគ្គ “Bootcamp” នេះបានប្រព្រឹត្តទៅពេល ១សប្ដាហ៍ពេញ នៅភូមិផ្កាត្រកួត ពីថ្ងៃទី៨ រហូតដល់ថៃ្ងទី១៤ ខែវិច្ឆកា ឆ្នាំ២០២១។

ក្រុមនីមួយៗ បានចំណាយពេញ ១សប្ដាហ៍ ដើម្បីសិក្សាស្វែងយល់ និងផ្ដោតសំខាន់ទៅលើ៖
១ – ការស្គាល់ពីខ្លួនឯង និងការធ្វើការងារជាក្រុម
២- ការបង្កើតវីដេអូខ្លីសម្រាប់ផ្សព្វផ្សាយអំពីគម្រោងអាជីវកម្មរបស់ខ្លួន
៣- ការសិក្សាអំពីទិន្ន័យរបស់អតិថិជនគោលដៅ
៤- ការធ្វើបទបង្ហាញនៃគំនិតអាជីវកម្ម
៥- ការលេងល្បែងកំសាន្តផ្សេងៗ

ក្រុមទាំង៦ ដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្ររបស់យើងនេះរួមមាន៖
១- ក្រុម NEAM មកពីរាជធានីភ្នំពេញ
២- ក្រុម PALMYRI មកពីខេត្តសៀមរាប
៣- ក្រុម 4S មកពីរាជធានីភ្នំពេញ
៤- ក្រុម UNIQ មកពីរាជធានីភ្នំពេញ
៥- ក្រុម GREEN O’Clock មកពីរាជធានីភ្នំពេញ
៦- ក្រុម Triangle មកពីរាជធានីភ្នំពេញ


ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក៏បានចូលរួមពីសំណាក់គណ:កម្មការដែលសុទ្ធសឹងតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យសហគ្រិនភាព ដូចជា៖
១- លោក តាំង សុជាតិ ជាប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក
២- កញ្ញា ស៊្រុន សុវណ្ណ ជានាយកប្រតិ្តបត្តិនៃ ក្រុមហ៊ុន អ៊ីឌីមី ដែលជាក្រុមហ៊ុន បង្កើត និងគ្រប់គ្រង កម្មវិធីសិក្សា តេស១២
៣- លោក នឹម ឈុន្នី ជាស្ថាបនិកក្រុមហ៊ុន វិបស្សា “Vipassa”

គួរបញ្ជាក់ផងដែរថា ការប្រកួតបានបញ្ជប់ទៅយ៉ាងរលូត ហើយលទ្ធផលនៃការប្រកួតនឹងត្រូវបានធ្វើការប្រកាសនៅខែធ្នូខាងមុខនេះ។
នៅក្នុងកម្មវីធីដ៏ធំ មួយដែលនឹងធ្វើការរៀបចំដោយសហគ្រិនខ្មែរ។
«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ឆ្នាំនេះក៏ មានការគាំទ្រពីស្ថាប័នក្នុងស្រុកផ្សេងៗគឺ៖ TesDopi, Technovation Girls Cambodia, Sabay News, BizKhmer Media។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
●ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events និង https://www.facebook.com/dancingrainsmovies
●Telegram៖ https://t.me/dancingrains
●YouTube: https://www.youtube.com/channel/UCWeJFxYfcUS_j9RHQMXNrNQ (https://www.youtube.com/channel/UCWeJFxYf)

អំពីគណៈកម្មការរៀបចំ

សហគ្រិនខ្មែរ (https://khmerenterprise.info/home)
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធី គាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និង គ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ច បង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅ ក្នុងសេដ្ឋកិច្ចកម្ពុជា។

DancingRains Co., Ltd (http://www.dancingrains.com/)
ដានស៊ីងរ៉េន ឯ.ក. បង្កើតឡើងក្នុងគោលដៅឆ្លើយតបតម្រូវការចាំបាច់ និងជាប្រចាំរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមមានដូចជា៖ ស្ពតពាណិជ្ជកម្ម រឿងខ្លីបែបផ្សព្វផ្សាយ គំនូរជីវចល វីដេអូតាមតម្រូវការ សេវាផ្សព្វផ្សាយឌីជថល និងផ្សព្វផ្សាយ កម្មវិធីនានា។ សហស្ថាបនិកសុទ្ធតែមានបទពិសោធន៍ផលិតភាពយន្ត និងវីដេអូ ទាំងក្នុងស្រុក និងតំបន់ ជាច្រើនឆ្នាំ ជាពិសេស ផ្នែកផលិត ផ្នែកម៉ាឃិទីង និងផ្នែកលក់។

360 Ads & Events (http://www.360ads-events.com/?fbclid=IwAR3DALyfmUynWhNB2N1jvLCAgwfdUrjYi2_0SCCkAdeS-K13Lt0r-2B4KI8)
សម្រាប់អាជីវកម្មធុនតូច និងមធ្យម ក្រុមហ៊ុន 360 Events ផ្តល់ប្រព័ន្ធម៉ាឃិទីង និងលក់ផ្ទាល់ ដោយឆ្លើយតបតាមចំណែកទីផ្សារ ផ្សេងៗគ្នា។ ក្រុមការងាររួមមានអ្នកអាជីពដែលមានបទពិសោធន៍ក្នុងវិស័យរៀបចំកម្មវិធី ជាច្រើនឆ្នាំ។ ជំហរពួកយើងគឺផ្តោតលើ ចំណុចលម្អិតនានា ដោយទុកតម្រូវការ និងក្តីរំពឹងរបស់ភ្ញៀវជាអាទិភាពជានិច្ច។ ក្រុមហ៊ុនធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូធុរកិច្ចនានា ដើម្បីធានាថាពួកយើងទទួលបានជោគជ័យព្រមៗគ្នា។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
កញ្ញា អេល ថាវ៉ាននី
អ្នកសម្របសម្រួលគម្រោង
លេខ ទំនាក់ ទំនង : +855 96 249 4704
អុីមែល: Thavannyel@gmail.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង