ភ្នំពេញ៖ សប្តាហ៍នេះ ទស្សនិកជននឹងបានជ្រាបថា យាយច័ន្ទ កំពុងលង់ស្រលាញ់គ្រូពេទ្យណាមួយបានជាញញឹមញញែមបិតមាត់មិនជិតបែបនេះ ដល់ថ្នាក់ទូរសព្ទរកគេហៅបងពេញៗមាត់ទៀត? មើលទៅ យាយច័ន្ទ កំពុងស្ថិតក្នុងដំណាក់កាលមានស្នេហាហើយ ប៉ុន្តែបើក្រលេកមើលទៅ វីរៈ វិញកំពុងកើតទុក្ខដោយសារ បូរមី នៅខឹងមិនព្រមលើកលែងទោសឱ្យលោកឡើយ។
នេះហើយជាស្នេហាដែលធ្វើឱ្យជីវិតមនុស្សញញឹម និងកើតទុក្ខបានយ៉ាងងាយដោយសារវា។ ដូច្នេះ រង់ចាំអ៊ុតមើលទាំងអស់គ្នាថា ស្នេហារបស់ចាស់ទុំ និងភាពង៉ក់ងររបស់យុវវ័យដែលជាតួអង្គក្នុងរឿងភាគ “ផ្ទះបាយស្នេហ៍” របស់យើងនឹងមានអ្វីកើតឡើងបន្តទៀត ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់ នៅCTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”