×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩​ចំនួន ២៣នាក់, ជាសះស្បើយ​២០នាក់ និងស្លា ប់​ចំនួន៤នាក់ (២នាក់​អត់បាន​ចាក់​វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៣នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៩នាក់ និងអ្នកដំណើរពីបរទេស ៤នាក់ ខណៈអ្នកជំងឺចំនួន ២០នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.០៨៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៤៦៦ នាក់ និងស្លាប់សរុបចំនួន ២.៩៣១ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង