ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី នឹងហាមឃាត់ការមកដល់នៃអ្នកដំណើរដែលបានទៅប្រទេសអាហ្វ្រិកចំនួន៨ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង Omicron ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
ប្រទេសឥណ្ឌូណេស៊ី ដែលមានគោលដៅទេសចរណ៍សំខាន់ៗដូចជា កោះបាលី នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរដែលធ្លាប់ទៅប្រទេសអាហ្រ្វិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ ឡេសូតូ ម៉ូសំប៊ិក អេវ៉ាទីនី ឬនីហ្សេរីយ៉ា ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ ចូលទៅកាន់ប្រទេសរបស់ខ្លួនឡើយ។ ការរឹតបន្តឹង ត្រូវបានចូល ជាធរមាននៅថ្ងៃចន្ទនេះ។
គណៈប្រតិភូប្រទេសនានា ដែលចូលរួមកិច្ចប្រជុំ G20 ដែលឥណ្ឌូណេស៊ីធ្វើជាប្រធាន នឹងមិនរងផលប៉ះពាល់ដោយការហាមឃាត់នោះទេ៕