កម្សាន្ត៖ អ្នកគាំទ្ររបស់ BTS បាននាំគ្នាសម្រុកធ្វើការស្នើសុំទិញរថយន្តមួយគ្រឿងក្រោយសមាជិកក្រុម BTS បានប៉ះខណៈការសម្តែងខ្លីមួយរបស់ពួកគេនៅតាមភ្លើងស្តុបនាទីក្រុង Los Angeles សហរដ្ឋអាមេរិក ដូចនេះអ្នកដែលកំពុងរង់ចាំភ្លើងស្តុបសុទ្ធតែបានរីករាយទស្សនាការសម្តែងបទចម្រៀងពីក្រុម BTS ហើយក្នុងចំណោមអ្នកទាំងនោះ ក៏មានអ្នកអានព័ត៌មានល្បីឈ្មោះ Cher Calvin ម្នាក់ធ្វើការនៅប៉ុស្ថិ៍ទូរទស្សន៍ KTLA ក៏មានវត្តមាននៅទីនោះផងដែរ។
ខណៈពេលដែល Calvin កំពុងរង់ចាំស្តុកនៅខាងមុខ រថយន្តរបស់នាងត្រូវបានសមាជិកក្រុមចម្រៀងBTS យកដៃទៅប៉ះ ក្រោយមកនាង បានចែករំលែកវីដេអូនោះនៅលើគណនី IG ហើយអ្វីដែលមិននឹកស្មានដល់នោះគឺ មានអ្នកស្នើសុំទិញរថយន្តរបស់នាងជាច្រើនដោយអ្នកខ្លះស្ម័គ្រចិត្តផ្ទេរប្រាក់ចូលគណនីធនាគារឱ្យនាងភ្លាមៗដើម្បីទទួលបានរថយន្តនោះឱ្យបានឆាប់រហ័សបំផុតប្រសិនជានាងយល់ព្រម៕
(ទស្សនាវីដេអូ)