×

សូមថែរក្សា​សុខភាព! ខេត្តមួយចំនួន​នៅ​កម្ពុជា អាច​ចុះ​ត្រជាក់​ដល់​១៥អង្សា នៅ​សប្ដាហ៍នេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្តរំកិលចុះមកក្រោមជា មួយនិងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ។

យោងតាមស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្រាប់រយៈពេល១សប្ដាហ៍ខាងមុខនេះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានសីតុណ្ហភាពអប្បបរមា ពី ១៧-១៩ អង្សា សីតុណ្ហភាពអតិបរមា ពី ២៦-២៨ អង្សា ដោយអាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សា ក្នុងនោះ ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥ អង្សា។

ជាមួយគ្នានេះ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សា ដោយអាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

ក្រសួងបានអំពាវនាវដល់សាធារណជន ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះការចុះត្រជាក់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង