×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ចេះតែ​នឹកឃើញ បុរស​តៃវ៉ាន់​ម្នាក់ ចាត់ទុក​រថយន្ត​សង្គ្រោះ​បន្ទាន់​ជា​តាក់ស៊ី​ជិះ​ឥតគិតថ្លៃ គ្រាន់តែ​មួយឆ្នាំ​រំខានគេ​៣៩ដង

តៃវ៉ាន់៖ បុរសរស់នៅកោះតៃវ៉ាន់ម្នាក់ បានខលរករថយន្តសង្គ្រោះបន្ទាន់៣៩ដងក្នុងរយៈពេល១ឆ្នាំដោយសារហេតុផល ផ្ទះនៅជិតមន្ទីរពេទ្យ។

បុរសនោះ បានខលហៅរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើពុតជាឈឺ និងឱ្យរថយន្តសង្គ្រោះបន្ទាន់ទៅទទួលលោកនៅផ្សារទំនើប ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យមិនបានបានពិនិត្យសុខភាពស្រួលបួលផង លោកបែរជាចាកចេញ ដែលយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះរបស់បុរសរូបនេះ មានចម្ងាយត្រឹម២០០ម៉ែត្រពីមន្ទីរពេទ្យប៉ុណ្ណោះ។

រយៈពេលត្រឹម១ឆ្នាំ លោក បានរំខានដល់មន្ទីរពេទ្យចំនួន៣៩ដងមកហើយ ហើយខាងមន្ទីរពេទ្យក៏ធ្លាប់ព្រមានដែរ ប៉ុន្តែបញ្ហានេះ នៅតែកើតឡើងដដែលៗ ដូចនេះមន្ទីរពេទ្យក៏បានប្តឹងប៉ូលិស ដោយខាងប៉ូលិស បានព្រមានសាជាថ្មី ប្រសិនជាលោកនៅតែធ្វើបែបនេះទៀត លោកនឹងត្រូវផាកពិន័យមិនខានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង