×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

សុខចិត្ត​ទ្រាំឱ្យ​ប្តី​វាយ​ក៏មិនលែងលះ​ដោយសារ​មិន​អាច​រក​បុរស​ណា​សង្ហា​ជាងនេះ

ចិន៖ ស្ត្រីជនជាតិចិនម្នាក់ បានស្គាល់ស្វាមីនាងតាមរយៈមិត្តភ័ក្តិ ដោយគ្រាន់តែទាក់ទងគ្នាបានត្រឹម២ខែប៉ុណ្ណោះ អ្នកទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែលជាស្នេហាឃើញភ្លាមស្រលាញ់ភ្លែត។ មិនបានប៉ុន្មានផង ជីវិតគ្រួសារមួយនេះ ប្រែទៅជាល្អកកករហូតដល់ថ្នាក់មានអំពើហិង្សាកើតឡើងទៀតផង។

ការឈ្លោះប្រកែកគ្នារាល់ដង បានធ្វើឱ្យប្តីរបស់នាងវាយទាត់ធាក់នាងបន្សល់ស្លាកស្នាមពេញខ្លួន។ ទោះជាយ៉ាងណា នាងមិនព្រមលែងលះដាច់ខាត ដោយសុំអង្វរប្តីនាងថា ឱ្យនាងធ្វើអ្វីក៏បានឱ្យតែអ្នកទាំងពីរ មិនត្រូវលែងលះគ្នា។ បញ្ហានេះ បានធ្វើឱ្យអ្នកដទៃចង់ដឹងពីមូលហេតុដែលបណ្តាលឱ្យនាងស៊ូទ្រាំដល់ថ្នាក់នេះជាខ្លាំង។

ស្ត្រីជនជាតិចិនរូបនោះ បានឱ្យដឹងហេតុផល ៣ចំណុចថា៖

១. ដោយសារស្វាមីនាងជាស្នេហាគ្រាដំបូងរបស់នាង ដូចនេះនាង នឹងមិនលះបង់លោកងាយៗឡើយ

២. នាងជឿជាក់ថា នៅពេលដែលស្ត្រីផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុរសណាហើយ នាងគួររក្សាភាពស្មោះត្រង់ និងព្រមទទួលចំណុចល្អ និងចំណុចអាក្រក់របស់ដៃគូ

៣. ដោយសារនាងឃើញស្វាមីនាងជាបុរសដែលសង្ហាបំផុត និងពិបាករកអ្នកដែលសង្ហាជាងនេះណាស់

មិនត្រឹមតែប៉ុណ្ណោះនាងបានបន្ថែមទៀតថា ស្វាមីរបស់នាង គឺស្អាតសង្ហាជាងតារាចម្រៀងសញ្ជាតិចិន-កាណាដា Kris Wu ទៅទៀត។ ក្រឡេកទៅភាគីខាងស្វាមីនាងវិញបានឱ្យដឹងថា ប្រពន្ធរបស់លោកប្រចណ្ឌ និងតាមស្អិត២៤/៧ ថែមទាំងឆែកទូរសព្ទរបស់លោកខ្លាចមានជនទី៣ ធ្វើឱ្យលោកមានអារម្មណ៍ថាតប់ប្រមល់មិនមានពេលវេលាផ្ទាល់ខ្លួនដោយនាងសម្អាងថា មកពីលោកស្អាតសង្ហាខ្លាំងពេក។

យ៉ាងណាមិញ ស្ត្រីរូបនោះ បានបញ្ជាក់ថា ពេលនេះនាងកំពុងមានផ្ទៃពោះ ដូចនេះនាងចង់ឱ្យគ្រួសារជួបជុំគ្នា នាងបានសន្យានឹងព្រមធ្វើគ្រប់យ៉ាងតាមស្វាមីឱ្យតែលោកមិនចាកចេញពីនាង៕

(Kris Wu)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង