ខ្សែប្រយុទ្ធ Lionel Messi របស់ Paris Saint-Germain និង ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុត Ballon d’Or ប្រចាំឆ្នាំ២០២១ ដែលជាការឈ្នះជាលើកទី៧ ក្នុងអាជីពរបស់ខ្លួន។
ពាន Ballon d’Or ត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មាន ១៨០រូបទូទាំងពិភពលោក ប៉ុន្ដែមិនមានការបោះឆ្នោតក្នុងឆ្នាំ ២០២០នោះទេ ដោយសារបញ្ហាការរាតត្បាតជម្ងឺកូវីដ១៩ ។
ក្នុងការបោះឆ្នោតឆ្នាំនេះ Lionel Messi បានទទួលសំឡងដល់៦១៣ នាំមុខខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich ដែលមាន៥៨០សំឡេង ខណៈ ខ្សែបម្រើ Jorginho របស់ Chelsea ជាប់លេខ៣មាន៤៦០សំឡេង។ ចំណែកឯ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United នៅលេខរៀងទី៦ មាន១៧៨សំឡេង។ នេះជាលើកដំបូងចាប់ពីឆ្នាំ២០១០មក ដែល Cristiano Ronaldo មិនស្ថិតនៅក្នុងចំណោម Top 3
Lionel Messi វ័យ៣៤ឆ្នាំ បានជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះពាន Copa America ដែលជាពានអន្ដរជាតិដំបូងរបស់ខ្លួន និងរកគ្រាប់បាល់៤០គ្រាប់ក្នុងឆ្នាំ២០២១ ពោលគឺ២៨គ្រាប់សម្រាប់ Barcelona, ៤គ្រាប់សម្រាប់ Paris Saint-Germain និង ៨គ្រាប់សម្រាប់ក្រុមអាហ្សង់ទីន។
តាមរយៈសមិទ្ធផលនេះ គឺគ្រប់គ្រាន់ដើម្បីជួយ Messi ក្លាយជាម្ចាស់ពាន Ballon d’Or ជាលើកទី៧ បន្ទាប់ពីរូបគេធ្លាប់ឈ្នះក្នុងឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ ២០១៩ ហើយរូបគេបន្តឈរជាកីឡាករឈ្នះពានរង្វាន់នេះច្រើនជាងគេដែរ ខណៈ Cristiano Ronaldo ជាកីឡាករឈ្នះពាននេះច្រើនជាងគេលំដាប់ទី២ដោយធ្លាប់ឈ្នះចំនួន៥ដង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕