×

Lionel Messi និយាយ​ថា Robert Lewandowski សមនឹង​ឈ្នះ Ballon d’Or 2020 ប៉ុន្តែត្រូវបាន​លុប​ចោល​ដោយសារ​កូវីដ១៩

Lionel Messi និយាយថា Robert Lewandowski គួរតែទទួលបានពានរង្វាន់ Ballon d’Or ឆ្នាំ២០២០ ដែលត្រូវបានលុបចោលដោយសារវិបត្តិកូវីដ១៩ បន្ទាប់ពីតារាបាល់ទាត់របស់ក្លិប PSG រូបនេះ បានឈ្នះពានរង្វាន់នេះជាលើកទី៧។

Messi បានឈ្នះពានរង្វាន់ ក្នុងពិធីប្រគល់ពានកាលពីយប់មិញ ក្នុងទីក្រុងប៉ារីស ដោយបានយកឈ្នះលើកីឡាករ Lewandowski ដោយពិន្ទុបោះឆ្នោតត្រឹមតែ ៣៣ សំឡេងប៉ុណ្ណោះ។

កីឡាករអាហ្សង់ទីន បានជួយក្រុមរបស់គាត់ ឱ្យឈ្នះពានរង្វាន់ Copa America នៅរដូវក្តៅនេះ ជាលើកដំបូងរបស់គាត់។ ប៉ុន្តែ Lewandowski នៅតែអាចចាត់ទុកថាអត់សំណាង ទោះបីជាស៊ុតបញ្ចូលទីបាន ៥១គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ដង សម្រាប់ក្លិបអាជីពនៅរដូវកាលនេះ ដោយបំបែកកំណត់ត្រាស៊ុតបញ្ចូលទីនៅ Bundesliga តែមួយរដូវកាលរបស់ Gerd Muller និងលើកពានលីគអាល្លឺម៉ង់ និងពាន Cup ។

Lewandowski គឺជាតារាឆ្នើមក្នុងការជួយឱ្យ Bayern ឈ្នះ Treble ហើយកីឡាករអន្តរជាតិប៉ូឡូញនេះ បានឈ្នះពានរង្វាន់ FIFA Best Men’s Player of the Year ។

Messi បាននិយាយថា៖ “Robert អ្នកសមនឹងទទួលបាន Ballon D’Or របស់អ្នក។ កាលពីឆ្នាំមុន អ្នករាល់គ្នា បានឯកភាពថា អ្នកគឺជាអ្នកឈ្នះពានរង្វាន់ដ៏ធំនេះ។”

“សង្ឃឹមថា France Football នឹងផ្តល់ឱ្យអ្នកនូវពានរង្វាន់ Ballon d’Or ឆ្នាំ២០២០។”

“យើងទាំងអស់គ្នាជឿថា អ្នកសមនឹងទទួលបានវា ហើយខ្ញុំសង្ឃឹមថាអ្នកអាចមានវានៅផ្ទះ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង