×

ក្រុម Napoli បើកបង្ហាញ​រូបសំណាក​លោក Diego Maradona ដើម្បី​រំឭក​ខួបមរណភាព​១ឆ្នាំ​របស់គាត់

ក្រុម Napoli បានបើកបង្ហាញរូបសំណាករបស់អតីតខ្សែប្រយុទ្ធ Diego Maradona នៅក្នុងការប្រកួតជំនួបក្របខណ្ឌ Serie A ទល់នឹងក្រុម Lazio កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Diego Maradona បានទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំមុន ដោយសារការគាំងបេះដូង។ ដូច្នេះ ដើម្បីជាការរំឭកខួបមរណភាព១ឆ្នាំរបស់លោក ទើបក្រុម Napoli បានសាងសង់រូបសំណាករបស់លោក Maradona នឹងធ្វើការបើកបង្ហាញនៅមុនការប្រកួត ដែលពួកគេបានយកឈ្នះក្រុមភ្ញៀវ Lazio ក្នុងលទ្ធផល ៤-០ នោះ។

សូមបញ្ជាក់ថា លោក Diego Maradona ត្រូវចាត់ទុកជាវីរបុរសបាល់ទាត់របស់អាហ្សង់ទីន ដោយបានជួយក្រុមឈ្នះ FIFA World Cup ឆ្នាំ១៩៨៦ ដែលជាការឈ្នះលើកទី២របស់ក្រុមពពកស បន្ទាប់ពីបានឈ្នះលើកដំបូងក្នុងឆ្នាំ១៩៧៨។
សម្រាប់ក្រុម Napoli នេះវិញ លោក Diego Maradona បានក្លាយជាសមាជិកក្រុមនៅចន្លោះឆ្នាំ ១៩៨៤-៩១ និងបានក្លាយជាកីឡាករឆ្នើមមួយរូបរបស់ Napoli ដែលបានរួមចំណែកជួយក្រុមនេះឈានដល់កម្រិតកំពូលមួយនៅតំបនអឺរ៉ុប តាមរយៈការឈ្នះពានរង្វាន់ជាច្រើនដូចជា ពាន Serie A ២សម័យ Coppa Italia ១សម័យ Supercoppa Italiana ១សម័យ និង UEFA Cup ១សម័យផងដែរ។

ដោយឡែក Napoli ក្នុងរដូវកាល ២០២១-២២ នេះ ពួកគេកំពុងឈរកំពូលតារាងលីគកំពូលអ៊ីតាលី ក្រោយឆ្្លងកាត់១៤ប្រកួត ដោយឈ្នះ ១១ ស្មើ២ ចាញ់១ មាន៣៥ពិន្ទុ ពីលើក្រុមលេខ២ A.C. Milan ចំនួន៣ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង