×

ប្រទេសឥណ្ឌា រកឃើញ​ករណី​មេរោគ​បំប្លែងថ្មី អូមីក្រុង ហើយ ខណៈ​អាជ្ញាធរ​កំពុង​ព្រួយបារម្ភ​ការចម្លង

ឥណ្ឌា៖ លេខាធិការក្រសួងសុខាភិបាលសហភាពឥណ្ឌា Rajesh Bhushan បាននិយាយនាថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ថាមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញអំឡុងពេលនៃការធ្វើតេស្ត RT-PCR និងតេស្តរហ័ស RAT ហើយបានណែនាំរដ្ឋរបស់ប្រទេសទាំងមូល ឱ្យបង្កើនការធ្វើរោគវិនិច្ឆ័យ សម្រាប់ការកំណត់អត្តសញ្ញាណដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា នេះ។

លោក Bhushan បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយតំណាងដែនដីរដ្ឋ និងសហភាព ដើម្បីពិនិត្យមើលមេរោគបំប្លែងថ្មីនេះថា រាល់សំណាកដែលធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩ នឹងត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពិសោធន៍ដើម្បីតេស្តរកមេរោគបំប្លែងថ្មីអូមីក្រុង។

ប្រទេសឥណ្ឌា បានរកឃើញករណីថ្មីចំនួន ៦៩៩០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥៥១ ថ្ងៃ។ ចំនួនសរុបនៃករណីកូវីដ១៩កើនដល់ ៣៤.៥៨៧.៨២២ ខណៈចំនួនករណីកំពុងព្យាបាលមាន ១០០.៥៤៣ ករណី។ ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា ជាមួយនឹងអ្នកស្លាប់ថ្មីចំនួន ១៩០ នាក់ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤៦៨.៩៨០នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង