×

ខឹងគ្រូ បង្រៀន​ហួសម៉ោងបាយ សិស្សអនុវិទ្យាល័យ​ម្នាក់​ស្ទុះ​ទៅ​វាយគ្រូ​ទាំងកំរោល

ចិន៖ អ្នកគ្រូម្នាក់ ត្រូវបានសិស្សក្នុងថ្នាក់ស្ទុះទៅវាយរហូតមានស្នាមលើផ្ទៃមុខ ក្រោយយឺតយ៉ាវម៉ោងសម្រាកបាយថ្ងៃ ដោយសិស្សរូបនោះ កំពុងឃ្លានទើបបណ្តាលឱ្យកើតមានអារម្មណ៍ឆេវឆាវរហូតបង្កជាហិង្សាឡើងភ្លាមៗ។

យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញសិស្សប្រុសមកពីថ្នាក់អនុវិទ្យាល័យនៅខេត្ត ហ៊ូណាន ម្នាក់មានតុអង្គុយនៅខាងក្រោយ បានស្ទុះចេញពីកន្លែងដើរសំដៅយ៉ាងលឿនទៅតុអ្នកគ្រូរួចវាយទាំងកំហឹងដោយសារខឹង ព្រោះឃ្លានបាយពេក ដោយសារអ្នកគ្រូនៅបន្តបង្រៀនហួសម៉ោង។

ភ្លាមៗនោះ មានសិស្សប្រុសប៉ុន្មាននាក់បានស្ទុះទៅឃាត់ ទើបអ្នកគ្រូរូបនោះមិនមានរបួសធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា បញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរក្នុងតំបន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង