×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ទឹកធ្លាក់ថ្មដាតូច លាក់ខ្លួន​ក្នុង​ព្រៃឈើ​ដ៏​ក្រាស់​ជាមួយនឹង​ទឹកធ្លាក់​កម្ពស់​រាប់សិបម៉ែត្រ និង​ផ្ទាំងថ្មធំៗ

ពោធិ៍សាត់៖ យោងតាមនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ បានឱ្យដឹងថា ទឹកធ្លាក់ថ្មដាតូច ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានទេសភាពព្រៃឈើដ៏ក្រាស់ គ្របដណ្តប់ពីលើទឹកធ្លាក់ថ្លាឈ្វេងហូរខួបប្រាំ ខួបវស្សា និងមានកម្ពស់ ៣០ម៉ែត្រអមដោយដើមឈើ និងផ្ទាំងថ្មធំៗ។

នៅក្នុងរមណីយដ្ឋាននេះ ក៏មានដាក់លក់នូវកសិផល និងផលិតផលផ្សេងៗរបស់សហគមន៍ឃុំថ្មដា។ ទេសចរ អាចធ្វើការស្នាក់នៅលំហែកាយ និងទទួលទានអាហារក្បែរមាត់ជ្រោះ ងូតទឹកកម្សាន្ត ការទិញកសិផលផលិតផលសហគមន៍ និងថតរូបអនុស្សាវរីយ៍។

ទឹកធ្លាក់ថ្មដាតូច មានទីតាំងស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតាមផ្លូវលេខ៥៥ ឆ្ពោះទៅកាន់ស្រុកវាលវែង និងមានចម្ងាយប្រហែល ១គីឡូម៉ែត្រពីទីតាំងទេសចរណ៍ភ្នំទំព័រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង