×

ភ្លើងឆេះអី​ឆេះទៅ​អត់ខ្វល់ បុរសម្នាក់​អង្គុយ​ចាំ​អាហារ​ក្នុង​ពិធីមង្គលការ​ដែល​កំពុង​ភ្លើងឆេះ​ធ្វើព្រងើយ

ឥណ្ឌា៖ មនុស្សម្នាជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការមួយបាននាំគ្នាឈរមើល និងបារម្ភពីភ្លើងកំពុងឆេះនៅបន្ទប់ដាក់ឥវ៉ាន់ដោយខ្លាចរាលដាលកាន់តែខ្លាំងបង្កគ្រោះថ្នាក់ផ្សេងៗ បែរបុរសជាភ្ញៀវកិត្តិយសនៅតុអាហារមួយអង្គុយស្រស់ស្រូបអាហារជជែកគ្នាលេងធ្វើព្រងើយ ខណៈដែលមនុស្សជុំវិញខ្លួនកំពុងមានក្តីបារម្ភ។

វីដេអូរបស់បុរសរូបនោះបានចែកចាយលើបណ្តាញសង្គម ដែលត្រូវបានគេចាត់ទុកថា លោកជាមនុស្សដែលចូលចិត្តការញ៉ាំពិតប្រាកដម្នាក់។ យ៉ាងណាមិញភ្លើងដែលបានឆាបឆេះនៅបន្ទប់ដាក់ឥវ៉ាន់ក្នុងពិធីមង្គលការនោះបានស្ងប់ស្ងាត់ទៅវិញនៅរយៈពេល១ម៉ោងក្រោយដោយមិនមានអ្នករងរបួសអ្វីឡើយ ដោយគ្រាន់តែខូចខាតម៉ូតូចំនួន៦គ្រឿងដែលចតក្បែរនោះប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង