ភ្នំពេញ៖ បទចម្រៀងលន្លង់លន្លោចពីប្អូនស្រី កែវ ទិត្យផល្លី ក្នុងភាពយន្តបុរាណខ្មែរ “ដើមរលួសមាស” បានចេញហើយ ដែលពោរពេញដោយអត្ថន័យជ្រាលជ្រៅនៃទំហំក្តីស្រលាញ់របស់ម្តាយមានចំពោះកូនដែលបានផ្តល់ភាពកក់ក្តៅ ធ្វើឱ្យកូនស្រីតូចមានអារម្មណ៍ថាពេញចិត្តនឹងជីវិតរបស់ខ្លួនជាខ្លាំង។
ប៉ុន្តែ ឆ្លើយតបទៅនឹងសាច់រឿងនេះ ក្មេងស្រីដែលធ្លាប់ទទួលបានក្តីស្រលាញ់ពីម្តាយ បែរត្រូវរស់រងភាពឯកាក្រោយម្តាយចែកឋានទៅ និងឪពុកក៏មានប្រពន្ធចុងទៀតនោះ ធ្វើឱ្យជីវិតក្មេងស្រីតូចផ្លាស់ប្តូរទាំងស្រុងដោយត្រូវរស់ទាំងវេទនាត្បិតប្អូន និងម្តាយចុងធ្វើបាបគ្មានលោះថ្ងៃ។
យ៉ាងណាមិញ ភាពយន្តបុរាណខ្មែររឿង “ដើមរលួសមាស” នឹងមានផ្សាយជូនទស្សនិកជនទស្សនាឆាប់ៗនេះនៅ CTN បន្ទាប់ពីរឿង “នគរមាស”៕
(ទស្សនាវីដេអូ)