ភ្នំពេញ៖ ប្រាក់២០ម៉ឺនរៀល និងដោយសារជាអ្នកធ្លាប់ស្គាល់គ្នាផងនោះ បានធ្វើឱ្យតាក្រូចយល់ព្រមធ្វើជាឪពុកបើកផ្លូវចូលស្តីដណ្តឹងកូនក្រមុំអ្នកស្រុកអ្នកភូមិជាមួយនឹងមិត្តធ្លាប់ធ្វើការជាមួយគ្នាដោយនាំយកកន្ត្រកផ្លែឈើមួយចំនួនទៅដល់ផ្ទះកូនក្រមុំតែម្តង។
ទោះជាយ៉ាងណា ដោយសារគ្រួសារខាងស្រីយល់ថា ជាកូនចៅអ្នកស្រុកភូមិជាមួយទើបទុកចិត្ត និងសុំឱ្យនៅផ្ទះខាងស្រីដើម្បីសង្កេតមើលអត្តចរិតមួយរយៈមុននឹងលើកកូនស្រីឱ្យ។ ផ្ទុយទៅវិញ កូនស្រីបែរចាញ់បោកអស់គ្រឿងអលង្ការ និងប្រាក់មួយចំនួនដោយគ្រាន់តែខាងប្រុសប្រលួង និងប្រើល្បិចតែបន្តិចប៉ុណ្ណោះ។
នេះហើយជាលទ្ធផលគេជួលឱ្យធ្វើឪចុះឡើង បែរត្រូវជាប់ឈ្មោះជាជនឆបោកដោយអចេតនាទៅវិញ។ ចង់ដឹងថា “ជួលឪ” ពីក្រុមកំប្លែង CBS បានញ៉ាំបរិយាកាសសប្បាយរីករាយ និងអប់រំប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)