×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ២៣នាក់, ជាសះស្បើយ ១៩នាក់ និងស្លា ប់​ចំនួន៥នាក់ (៤នាក់​អត់បាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៣នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២០នាក់ និងអ្នកដំណើរពីបរទេស ៣នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៥នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.១៨៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៥៤៨ នាក់ និងស្លាប់សរុបចំនួន ២.៩៤៩ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង