ថៃ៖ តារាសម្តែងល្បីឈ្មោះ ម៉ៃ ដាវីកា ជាតារាមួយរូបដែលគ្រប់គ្នាតែងចាប់អារម្មណ៍លើរូបរាងដ៏សែនស្តើងរបស់នាងដែលកម្រនឹងមានអ្នកដូច។ ជាក់ស្តែងបើមើលរូបថតរបស់តារាស្រីរូបនេះកាលពីមុន គឺមានភាពផ្ទុយស្រលះពីរូបរាងនាពេលបច្ចុប្បន្នដូចមនុស្ស២នាក់ផ្សេងគ្នាអ៊ីចឹង។
តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើងក្រោយនាងចែករំលែករូបថតប៉ុន្មានសន្លឹក ក៏ដូចជាវីដេអូផងដែរ ក្នុងម៉ូតសម្លៀកបំពាក់វាលបញ្ចេញក្បាលពោះរាបស្មើជាមួយដងខ្លួនស៊ិចស៊ីកាលពីពេលថ្មីៗនេះ។
ម៉ៃ ដាវីកា ជាតារាស្រីមួយរូបដែលមានអ្នកគាំទ្រជាច្រើនឆ្ងល់ និងបានព្រលយសំនួរបែបលេងសើចទៅកាន់នាងថា “តើនាងមានពោះវៀនទេ?” រីឯអ្នកខ្លះក៏បានសួរថា “តើរាល់ថ្ងៃនាងញ៉ាំបាយដែរឬទេ ទើបបានជាមានរាងស្តើងដល់ថ្នាក់នេះ?”
គួរបញ្ជាក់ដែរថា ទម្រាំបានរូបរាងដូចពេលនេះ ម៉ៃ បានខំប្រឹងប្រែងហាត់ប្រាណ និងតបអាហារជាខ្លាំងផងដែរ ដោយនាងព្យាយាមធ្វើជាប្រចាំដើម្បីរក្សារូបរាងឱ្យនៅតែស្អាត ក៏ដូចជាដើម្បីសុខភាពផងដែរ៕