×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វ៉ាក់សាំង​កូវីដ១៩​របស់​ប្រទេសវៀតណាម បញ្ឈប់​ការសាកល្បង​ដំណាក់កាល​ទី៣ ដោយសារ​ខ្វះអ្នកស្ម័គ្រចិត្ត

វៀតណាម៖ ដំណាក់កាលទី៣ នៃការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសវៀតណាម ត្រូវបានផ្អាក ព្រោះអ្នកស្ម័គ្រចិត្តទទួលថ្នាំបង្ការនេះ មិនមានចំនួនគ្រប់គ្រាន់។

វិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ក្រោមក្រសួងសុខាភិបាលប្រទេសវៀតណាម បាននិយាយថា ពួកគេកំពុងស្វែងរកមនុស្សដើម្បីធ្វើតេស្តវ៉ាក់សាំង ព្រោះមានមនុស្សជាច្រើនបានចាក់វ៉ាក់សាំងរួចហើយ។

អ្នកតំណាងមកពី IVAC បានប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃអង្គារថា វិទ្យាស្ថានត្រូវការអ្នកស្ម័គ្រចិត្តប្រហែល ៤.០០០ នាក់សម្រាប់ដំណាក់កាលទី៣ ដែលនឹងត្រូវធ្វើឡើងក្នុងខែធ្នូនេះ។

វិទ្យាស្ថាននេះ ត្រូវបានស្នើឱ្យស្វែងរកជម្រើសផ្សេងទៀត រួមទាំងការស្រាវជ្រាវលើវ៉ាក់សាំងជំរុញ សម្រាប់ការប្រើប្រាស់នាពេលអនាគត។

វ៉ាក់សាំង COVIVAC ត្រូវបានស្រាវជ្រាវ និងបង្កើតដោយ IVAC ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។ វាគឺជាវ៉ាក់សាំងកូវីដ១៩ ទីពីររបស់វៀតណាម បន្ទាប់ពីវ៉ាក់សាំងបង្ការកូវីដ១៩ឈ្មោះ Nanocovax ដើម្បីចូលដំណាក់កាលសាកល្បង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង