×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

PSG ស្មើ Nice នៅទឹកដីខ្លួន ក្រោយ Messi បង្ហាញ Ballon d’Or ទី៧ ចំពោះ​មុខ​អ្នកគាំទ្រ

ក្រុម Paris St Germain មិនអាចយក៣ពិន្ទុពីក្រុង Nice ក្នុងការប្រកួត Ligue 1 ខណៈ Lionel Messi បាននាំយកពានរង្វាន់ Ballon d’Or ទី៧ ដើម្បីបង្ហាញនៅចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Parc des Princes។

ខ្សែប្រយុទ្ធអាហ្សង់ទីន Messi ដែលអវត្តមានចំពោះការហ្វឹកហាត់កាលពីថ្ងៃអង្គារដោយសារបញ្ហាក្រពះពោះវៀនមួយថ្ងៃបន្ទាប់ពីទទួលបានពានរង្វាន់ Ballon d’Or ទី៧របស់គាត់នោះ បានបង្ហាញខ្លួនសម្រាប់ PSG ផងដែរ ក្នុងការប្រកួតនេះ។

នៅទីក្រុងប៉ារីស Messi បានបង្ហាញពានរង្វាន់ Ballon d’Or របស់គាត់ ហើយ Gianluigi Donnarumma បានបង្ហាញពានរង្វាន់ Yashin របស់គាត់សម្រាប់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ មុនពេលចាប់ផ្តើមការប្រកួត។

ឆ្លងកាត់១៦ប្រកួតកន្លងទៅ PSG បន្តឈរកំពូលតារាងដោយមាន ៤១ពិន្ទុ។ Olympique de Marseille បានលោតផ្លោះមកលើក្រុម Nice និងក្រុម Rennais ទៅកាន់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងជ័យជម្នះ ១-០ នៅលើក្រុម Nantes ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង