×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS Fanzone៖ មកដឹងពី​ការទស្សន៍ទាយ​លទ្ធផល​របស់​អ្នកគាំទ្រ Man Utd និង Arsenal សម្រាប់​ជំនួប​យប់នេះ

ក្រុមបិសាចក្រហម Manchester United នឹងស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Old Trafford ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៣:១៥ នាទីទៀបភ្លឺ។

មុនឈានដល់ការប្រកួត កម្មវិធី CBS Fanzone តែងតែអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងពីរ ដើម្បីមកជជែកពីរឿងរ៉ាវផ្សេងៗ ដែលសប្ដាហ៍នេះ ពួកយើងបានជួបជាមួយលោក ឈិន ឆៃនុត អ្នកគាំទ្ររបស់ក្រុម Man Utd និងលោក មឿង វិបុត្រ អ្នកគាំទ្ររបស់ Arsenal ហើយពួកគាត់ បានផ្ដល់ការព្យាករលទ្ធផលសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ នាយប់នេះ។

លោក ឈិន ឆៃនុត អ្នកគាំទ្ររបស់ក្រុម Man Utd បានព្យាករថា ក្រុមរបស់លោកនឹងឈ្នះ Arsenal ដោយលទ្ធផល ៣ ទល់នឹង ១ ។

ចំណែកលោក មឿង វិបុត្រ អ្នកគាំទ្ររបស់ Arsenal បានព្យាករថា ក្រុមកាំភ្លើងធំ នឹងចែកម្នាក់១ពិន្ទុជាមួយ Man Utd ដោយក្រុមទាំងពីរ ទទួលបានលទ្ធផលស្មើគ្នាសូន្យទល់នឹងសូន្យ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង