×

Premier League Preview៖ ការប្រកួត​រវាង Manchester United Vs Arsenal

ការប្រកួតដ៏ធំបំផុតមួយ នៅយប់នេះ ឈានចូលថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ នឹងកើតឡើង រវាងក្រុម Manchester United ទទួល ក្រុមភ្ញៀវ Arsenal ក្នុង ក្រប ខណ្ឌ Premier League សប្ដាហ៍ទី១៤។

លោក Ralf Rangnick នឹងមិនស្ថិតនៅក្នុងកន្លែងកៅអីបម្រុងនៅឡើយទេ ខណៈគាត់រង់ចាំទទួលលិខិតអនុញ្ញាតការងាររបស់គាត់ ដូច្នេះហើយក្រុមបិសាចក្រហម នឹងត្រូវដឹកនាំដោយ Michael Carrick ជាលើកទី៣។ ចាប់តាំងពីការរងបរាជ័យក្នុងលទ្ធផល ៤-១ នៅ Watford និងការចាកចេញរបស់ Ole Gunnar Solskjaer ពីក្លិប Man United មក ពួកគេបានទទួលជ័យជម្នះ ២-០ លើក្រុម Villarreal និងលទ្ធផលស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Chelsea នៅ Premier League។

ក្រុម Arsenal ដែលបានបរាជ័យ ៤-០ ក្រោមថ្វីជើង Liverpool បានយកឈ្នះ Newcastle កាលពីសប្ដាហ៍មុន ដោយលទ្ធផល ២-០។ ចាប់តាំងពីចាញ់ការប្រកួតបើកឆាក Premier League បីលើករបស់ពួកគេ ក្រុមកាំភ្លើងធំបានចាញ់តែម្តងគត់ ដោយឈ្នះ ៧ និងឡើងមកលេខ ៥ ក្នុងតារាង។

ទាក់ទងនឹងក្រុម Man Utd ប្រធានក្រុម កីឡាករ Harry Maguire ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញ បន្ទាប់ពីទទួលកាតលឿង២ដងមុនជំនួបនៅកីឡដ្ឋាន Stamford Bridge ប៉ុន្តែខ្សែការពារកណ្តាល Raphael Varane ត្រូវបានគេរំពឹងថានឹងនៅតែអវត្តមានដោយសាររបួស។

Paul Pogba និង Edinson Cavani ក៏នឹងបន្តអវត្តមានផងដែរ ខណៈ Carrick បញ្ជាក់ថា Luke Shaw នៅតែត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីរបួសក្បាលពីរបីសប្តាហ៍ថ្មីៗនេះ ហើយបានខកខានការប្រកួតទល់នឹង Chelsea ។

ក្រុមរបស់លោក Mikel Arteta មានស្ថានភាពគួរឱ្យកត់សម្គាល់ ក្នុងការប្រកួតសប្ដាហ៍នេះ។ Granit Xhaka និង Sead Kolasinac នឹងនៅតែអវត្តមាន ខណៈពួកគេ បន្តជាសះស្បើយពីរបួស ហើយមានការព្រួយបារម្ភពីស្ថានភាពរបស់ Bukayo Saka ផងដែរ។ តារាអង់គ្លេសរូបនេះ ត្រូវបានបង្ខំឱ្យចេញពីទីលានប្រកួត ជាមួយនឹងរបួសភ្លៅ ក្នុងជ័យជម្នះរបស់ Arsenal លើក្រុម Newcastle ។

ជួបគ្នាចំនួន ២៣៤លើក ចាប់ផ្តើមតាំងពីឆ្នាំ១៨៩៤ ក្រុម Man Utd បានយកឈ្នះ Arsenal ចំនួន ៩៩ លើក ខណៈ Arsenal ឈ្នះវិញ ៨៥ លើក និងស្មើគ្នា ៥០ លើក។

នេះជាជម្រើស១១នាក់ដំបូងរបស់ Manchester United ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-១-២៖ David de Gea (GK); Aaron Wan-Bissaka (RB), Victor Lindelof (CB), Harry Maguire (CB), Alex Telles (LB); Scott McTominay (CM), Nemanja Matic (CM), Fred (CM); Bruno Fernandes (AM); Jadon Sancho (ST), Cristiano Ronaldo (ST)

នេះជាជម្រើស១១នាក់ដំបូងរបស់ Manchester United ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖ Aaron Ramsdale (GK); Takehiro Tomiyasu (RB), Ben White (CB), Gabriel (CB), Nuno Taveres (LB); Thomas Partey (CM), Albert Sambi Lokonga (CM), Martin Odegaard (AM); Gabriel Martinelli (RW); Bukayo Saka, Pierre-Emerick Aubameyang (ST), Emile Smith Rowe (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមិនមានគ្រាប់បាល់ទេ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ០-០ Arsenal ។

Man Utd Vs Arsenal នឹងផ្សាយបន្តផ្ទាល់ផ្ដាចមុខលើកញ្ចក់ទូរទស្សន៍ CTN ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣:១៥ នាទីទៀបភ្លឺ។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង