×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ភ្លៀងធ្លាក់​បង្កជា​ទឹកជំនន់ និងបាក់ដី​នៅវៀតណាម បាត់ ខ្លួន១៨នាក់

វៀតណាម៖ អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ នេះថា ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្តាលប្រទេសវៀតណាម បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់បាត់ខ្លួន ដែលអាចបាត់បង់ជីវិត ផ្ទះត្រូវបានបំផ្លាញ និងផ្លូវថ្នល់បានរងការខូចខាត។

រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា ទោះជាយ៉ាងណាក៏ដោយ ភ្លៀងបានថមថយ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួន។ ផ្លូវមួយចំនួន ផ្លូវខេត្ត និងផ្លូវក្នុងស្រុក ត្រូវបានបិទបរាចរណ៍ដោយផ្នែក។

រូបភាពនៅលើគេហទំព័រព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញពីទឹកហូរយ៉ាងលឿន ភក់ មនុស្សជិះទូកលើផ្លូវលិចទឹក ឬដើរកាត់ទឹកត្រឹមចង្កេះ ខ្លះរុញម៉ូតូដែលរលត់។

ទីក្រុងជាប់តំបន់ឆ្នេរ Phu Yen, Binh Dinh និងខេត្តដាំកាហ្វេសំខាន់របស់វៀតណាម Dak Lak បានរងការវាយប្រហារខ្លាំងបំផុត។

ទឹកជំនន់ បានជន់លិចវាលស្រែចំនួន ៧៨០ ហិកតា បើទោះបីជាមិនទាន់មានរបាយការណ៍អំពីការខូចខាតដល់កសិដ្ឋានកាហ្វេក៏ដោយ។

សូមជម្រាបថា ប្រទេសវៀតណាម ងាយនឹង ទទួលរងឥទ្ធិពលព្យុះ និងកើតមានទឹកជំនន់ ដោយសារមានឆ្នេរ សមុទ្រវែង។ គ្រោះធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការបាក់ដី បានសម្លាប់មនុស្ស ៣៧៨ នាក់កាលពីឆ្នាំមុន នៅប្រទេសវៀតណាម៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង