×

យីស លោកគ្រូគានេះ​ឆ្លាតនោះឆ្លាត! បញ្ឆោត​ម្តាយក្មេក​ឱ្យធ្វើការផ្ទះ​ឡើងស្អាត

ភ្នំពេញ៖ ម្តងនេះមីងណៃឈឺហើយ ហើយក៏ជាឱកាសដែលលោកគ្រូគាសន្សំពិន្ទុដោយអះអាងថា លោកស័គ្រ្មចិត្តរ៉ាប់រងការងារផ្ទះទាំងអស់ដើម្បីឱ្យប្រពន្ធបានសម្រាកឆាប់ជាឡើងវិញ។ រីឯម្តាយក្មេកវិញគ្រាន់តែឮបែបនេះយកលេសឈឺពោះចង់គេចវេសមិនខ្វល់អើពើជួយឡើយ។

ប៉ុន្តែចុងក្រោយនៅតែចាញ់ល្បិចកូនប្រសារមួយនេះ ដោយគ្រាន់តែប្រាប់ថាមិនចេះធ្វើ សូមឱ្យម្តាយក្មេកជួយតែប៉ុណ្ណឹង យាយច័ន្ទ ធ្វើឡើងស្អាត ចំណែកឯកូនប្រសារវិញអង្គុយមើលកាសែតធ្វើមិនដឹង។ ចង់ដឹងថា នៅពេលយាយច័ន្ទដឹងថា កូនប្រសារបញ្ឆោតឱ្យធ្វើការងារផ្ទះបែបនេះគាត់ខឹងដល់កម្រិតណា កុំភ្លេចរង់ចាំតាមដានទស្សនារឿង “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយនៅ CTN រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៨យប់តទៅ៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង