×

មេរោគ​អូមីក្រុង រីករាលដាល​ដល់​រដ្ឋមួយចំនួន​របស់​សហរដ្ឋអាមេរិក

អាមេរិក៖ ទីក្រុងញូវយ៉ក បានរកឃើញចំនួន ៥ ករណីមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) កាលពីថ្ងៃព្រហស្បតិ៍ ដោយក្លាយជារដ្ឋទី៤ របស់សហរដ្ឋអាមេរិក ដែលរកឃើញមេរោគប្រភេទនេះ ធ្វើឱ្យចំនួនករណីអូមីក្រុងកើនឡើងដល់ ៨ករណី។

អភិបាលក្រុងញូវយ៉កបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីមួយក្នុងចំណោមករណីនេះ ពាក់ព័ន្ធនឹងស្ត្រី អាយុ ៦៧ ឆ្នាំដែលមានរោគសញ្ញាស្រាលនៃការឈឺក្បាល និងក្អកដែលទើបតែត្រលប់មកពីប្រទេសអាហ្វ្រិកខាងត្បូង។ មនុស្ស ៤នាក់ផ្សេងទៀត ជាអ្នកក្រុងញូវយ៉ក ប៉ុន្តែមិនទាន់មានព័ត៌មានបន្ថែមនៅឡើយទេ។

រដ្ឋចំនួន ៣ផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានរកឃើញករណីនៃមេរោគអូមីក្រុង រួមមាន រដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ និងមីនីសូតា ក្នុងចំណោមអ្នកជំងឺដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងមានរោគសញ្ញាស្រាល។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអូមីក្រុង លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីតម្រូវការធ្វើតេស្តថ្មីសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ហើយបានសន្យាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះថា ប្រជាជនអាមេរិកនឹងអាចទទួលបានការធ្វើតេស្តរកមេរោគកូវីដ១៩ នៅផ្ទះដោយឥតគិតថ្លៃ និងរហ័ស៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង