×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ប្រទេស​អូស្ត្រាលី កត់ត្រា​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​ជាលើកដំបូង

ស៊ីដនី៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី៣ ខែធ្នូ នេះ បានរាយការណ៍ពីការឆ្លងសហគមន៍ដំបូងនៃមេរោគកូវីដ១៩ប្រភេទ អូមីក្រុង ប៉ុន្តែអាជ្ញាធរ បានរក្សាស្ថិរភាពលើផែនការដើម្បីបើកសេដ្ឋកិច្ចឡើងវិញ ចំពេលមានក្តីសង្ឃឹមថាវានឹងមានភាពស្រាលជាងប្រភេទមុនៗ។

អាជ្ញាធររដ្ឋ New South Wales បាននិយាយថា ករណីថ្មីដែលជាសិស្សសាលាមកពីទីក្រុងស៊ីដនី គឺជាករណីឆ្លងមេរោគ អូមីក្រុង លើកដំបូង ដែលមិនបានធ្វើដំណើរទៅក្រៅប្រទេស។

រដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសនេះ បន្តបើកដំណើរការឡើងវិញជាដំណាក់កាល បន្ទាប់ពីមេរោគដែលតា បានបណ្តាលឱ្យមានការបិទប្រទេសអស់រយៈពេលជាង ៤ខែ។

ឥឡូវនេះប្រទេសអូស្ត្រាលី មានករណីមេរោគអូមីក្រុង ចំនួន ៩ ហើយដែល ៨ករណីកើតមាននៅក្នុងរដ្ឋ NSW ដែលជារដ្ឋដែលប្រជាជនមួយភាគបីនៃប្រជាជន ២៥លាននាក់របស់ប្រទេសនេះរស់នៅ។ ទោះបីជារដ្ឋមួយចំនួន បានរឹតបន្តឹងការគ្រប់គ្រងច្រកព្រំដែនក្នុងស្រុកក៏ដោយ ក៏រដ្ឋាភិបាលសហព័ន្ធបាននិយាយថា ខ្លួនមិនមានគម្រោងត្រឡប់ទៅរកការបិទខ្ទប់វិញទេ។

ការឆ្លើយតបនឹងកូវីដ១៩របស់ប្រទេសអូស្ត្រាលី បានជួយឱ្យប្រទេសនេះ ជៀសផុតពីករណីឆ្លងច្រើន។ ប្រទេសនេះ បានកត់ត្រាអ្នកឆ្លងប្រហែល ២១២.០០០ ករណី និងស្លាប់ប្រហែល ២.០០០ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង