×

ពូកែ​ច្រលំគ្នា​ពេក ម្តាយ​កូនភ្លោះ​៤នាក់ បានកាត់សក់​ពួកគេ​ជាម៉ូតតួលេខ​តាម​លំដាប់​ដើម្បី​ងាយស្រួល​ចំណាំ

ចិន៖ រំឭកទៅកាលពីឆ្នាំ២០១២ កូនភ្លោះ៤នាក់ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយម្តាយពួកគេ នឹកឃើញម៉ូតសក់តួលេខតាមលំដាប់ពីកូនច្បងដល់កូនប្អូនដើម្បីជាការងាយស្រួលដល់លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់កុំឱ្យពិបាកក្នុងការបែងចែក។ កុំថាឡើយតែអ្នកដទៃ សូម្បីតែម្តាយបង្កើតរបស់ក្មេងប្រុសទាំង៤នេះពេលខ្លះក៏ច្រលំដែរ។

ម្តាយរបស់កូនភ្លោះទាំង៤នេះបានឱ្យដឹងថា ចាប់តាំងពីមានពួកគេមកគ្រួសាររបស់គាត់ទទួលបានភាពរីករាយជាងមុន ប៉ុន្តែក៏ហត់ណាស់ដែរ ថែមទាំងត្រូវចំណាយលើការចិញ្ចឹមអស់ច្រើនជាងគ្រួសារដទៃដែលមានកូនតែម្នាក់។ រាល់ពេលដែលទិញរបស់របរ សម្លៀកបំពាក់ ឬការរៀបចំម្ហូបអាហារគឺត្រូវបែងចែកចំណែកស្មើៗគ្នា មិនអ៊ីចឹងទេពួកគេប្រាកដជាឈ្លោះគ្នាមិនខាន។

គួរបញ្ជាក់ដែរថា នៅពេលធំឡើងក្មេងប្រុសទាំង៤បានបង្ហាញទេពកោសល្យ ក៏ដូចជាចំណង់ចំណូលចិត្តខុសៗគ្នាដោយកូនប្រុសទី១ពូកែខាងគណិតវិទ្យា កូនប្រុសទី២ពូកែខាងផ្នែកសិល្បៈ កូនប្រុសទី៣មានអត្តចរិតអៀនច្រើន និងកូនប្រុសទី៤ពូកែខាងសរសេរ។ វ័យកាន់តែធំ ក្មេងប្រុសដែលទទួលបានការចាប់អារម្មណ៍ពីមហាជនកាន់តែសង្ហា និងតែងខ្លួនស្លៀកពាក់តុបតែងខ្លួនដូចគ្នា ជាហេតុធ្វើឱ្យគ្រប់គ្នានៅតែមានការយល់ច្រលំមិនអាចបែងចែកដឹងឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង