×

សត្វក្ងោក​ចិញ្ចឹម​ដ៏គ្រោះថ្នាក់ វាយប្រហារ​កូនតូចម្នាក់​នៅ​សិង្ហបុរី ពេលនេះ​ត្រូវបាន​គេដាក់​ក្នុងទ្រុង

សិង្ហបុរី៖ អាជ្ញាធរសត្វនៅសិង្ហបុរី កំពុងយកចិត្តទុកដាក់លើករណី សត្វក្ងោក ដែលវាយប្រហារទៅលើកូនតូចម្នាក់ បន្ទាប់ពីជនរងគ្រោះផ្សេងទៀត បានចេញមុខបង្ហាញពីបទពិសោធរបស់ពួកគេ។ ម្តាយរបស់ក្មេងស្រី ឈ្មោះ Kris Chan បាននិយាយថា បក្សីនេះ ក៏វាយប្រហារស្ត្រីម្នាក់ដែរ កាលពីខែសីហា ឆ្នាំ២០២០។

សេវាកម្មសត្វ និងបសុពេទ្យសិង្ហបុរី បានប្រាប់ឱ្យដឹងថា សត្វក្ងោកដែលវាយប្រហារកូនតូចអាយុ ៣ឆ្នាំ រហូតដល់ដេរជាច្រើនថ្នេរលើមុខរបស់នាង ទីបំផុត ត្រូវបានគេដាក់ទ្រុងនៅសួន Serangoon Garden ។

សេវាសត្វបាននិយាយថា ករណីទាំងពីរកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ម្ចាស់សត្វចិញ្ចឹមត្រូវបានព្រមាន រួមទាំងអ្នកថែរក្សាសត្វក្ងោក ឱ្យដាក់ទ្រុងសត្វរបស់ពួកគេ និងមិនត្រូវបានអនុញ្ញាតឱ្យដើរដោយសេរីឡើយ។

ម្ចាស់ក្ងោក ត្រូវបានចោទប្រកាន់ថាបានបដិសេធ មិនទទួលខុសត្រូវណាមួយឡើយ ហើយបានទទូចថាវាមិនមែនជាកំហុសរបស់ពួកគេទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង