ភ្នំពេញ៖ ដោយសារឮលោកគ្រូគា និយាយទូរសព្ទផ្អែមល្ហែមជាមួយអ្នកណាមិនដឹង ធ្វើឱ្យយាយច័ន្ទវាយតម្លៃថាលោកកំពុងលួចទាក់ទងជាមួយស្រីក្រៅធ្វើបាបចិត្តកូនស្រីគាត់ និងកាន់តែយល់ច្រលំនៅពេលដែលឃើញលោកគ្រូគា ស្ទុះទៅបើកទ្វារយ៉ាងលឿនជាមួយនឹងពាក្យណព្វចិត្តៗពេញៗមាត់។។
ទ្រាំមិនបាន យាយច័ន្ទ បានយកអំបោសវាយអ្នកដែលលោកគ្រូគាហៅណព្វចិត្តដែលជាលោកសុផាតអ្នកជិតខាង និងជាដៃគូលេងអុកជាមួយលោកគ្រូគា ទាំងមិនទាន់បានមើលច្បាស់លាស់ ស្មានតែស្រីក្មេងលោកគ្រូគាមករកដល់ផ្ទះ។ លទ្ធផលបានត្រឹមវាយច្រលំមនុស្ស ធ្វើឱ្យលោកសុផាតទក់សាច់ទាំងមិនដឹងអី។
ចង់ដឹងថា ទំនាក់ទំនងដ៏សែនរញ៉ៃរញ៉ៃមួយនេះ នឹងមានអ្វីកើតឡើងបន្តទៀត កុំភ្លេចរង់ចាំទស្សនារឿងភាគខ្មែរ “ផ្ទះបាយស្នេហ៍” ថ្ងៃអាទិត្យសប្តាហ៍នេះវេលាម៉ោង៨យប់តទៅ៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”