ជប៉ុន៖ ព្រះនាងជប៉ុន Aiko ដែលធ្លាប់ត្រូវបានមិត្តរួមថ្នាក់សើចចំអកលើរូបរាងស្គមស្គាំងកាលពីវ័យជំទង់រហូតសមាជិកក្នុងគ្រួសាររាជវង្សរបស់ព្រះនាងបានប្រកាសថា ព្រះនាង Aiko ត្រូវបានមិត្តរួមថ្នាក់សើចចំអកបញ្ចើចបញ្ចើលើរូបសម្រស់ថាមិនស្អាត និងប្រៀបធៀបជាមួយបងជីដូនមួយដែលជាខ្សែរាជវង្សដូចគ្នារហូតទទួលរងវិបត្តិផ្លូវចិត្តត្រូវទទួលការព្យាបាល។
ពេលវេលាបានកន្លងទៅជាច្រើនឆ្នាំ អ្វីៗបានផ្លាស់ប្តូរទាំងស្រុងនៅពេលដែលព្រះឆាយាល័ក្ខណ៍អបអរថ្ងៃចម្រើនព្រះជន្មឈានចូល ២០ព្រះវស្សាបានចែករំលែកឡើងធ្វើឱ្យគ្រប់គ្នាកោតសរសើរចំពោះរូបសម្រស់ដ៏ស្រស់ស្អាតប្លែកបើប្រៀបធៀបពីកាលព្រះនាងនៅវ័យជំទង់។
ការចម្រើនព្រះជន្មចូល២០ព្រះវស្សានេះដែរ ព្រះនាង Aiko ជានិស្សិតផ្នែកអក្សរសាស្រ្តជប៉ុននៅសាកលវិទ្យាល័យ Gakushuim បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយបំពេញតួនាទីក្នុងការជួយកិច្ចការងារព្រះបិតា និងព្រះមាតាឱ្យបានល្អបំផុត៕