×

Premier League Preview៖ ការប្រកួត​រវាង Wolves Vs Liverpool

Liverpool នឹងធ្វើដំណើរទៅជួបក្រុម Wolves នៅថ្ងៃសៅរ៍ ក្នុងគោលបំណងដាក់សម្ពាធលើក្រុមទាំងពីរដែលឈរនៅពីលើខ្លួន ក្នុងតារាង Premier League។

ក្រុមហង្សក្រហម មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ ចាប់តាំងពីបរាជ័យក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម West Ham មុនពេលសម្រាកអន្តរជាតិខែវិច្ឆិកា ក្រុមរបស់លោក Jurgen Klopp បានឈ្នះចំនួន ៤ លើកក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់ ដែលក្នុងអំឡុងពេលនោះ ពួកគេបានយកឈ្នះលើក្រុម Arsenal, Southampton និង Everton ដោយស៊ុតបាន ៤គ្រាប់ក្នុងការប្រកួតនីមួយៗ។

ក្រុមម្ចាស់ផ្ទះ Wolvesលេង២ប្រកួតកន្លងទៅ ដោយមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែ១គ្រាប់។ ការស្មើទល់នឹង Norwich និង Burnley បានកើតឡើងបន្ទាប់ពីការឈ្នះ៥លើក ស្មើ១លើក និងចាញ់ ១លើកក្នុងការប្រកួតលីគចំនួន ៧ប្រកួតចុងក្រោយ។ ក្រុមរបស់លោក Bruno Lage ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាង។

សម្រាប់ក្រុម Wolves កីឡាករ Ruben Neves បានរងពិន័យព្យួរក្នុងលទ្ធផលស្មើ ០-០ ជាមួយក្រុម Burnley ដូច្នេះគេនឹងត្រលប់មកក្រុមវិញសម្រាប់ការប្រកួតនេះ។ Daniel Podence នៅតែអវត្តមានសម្រាប់ការប្រកួតចុងក្រោយរបស់ Wolves ។ ទន្ទឹមនឹងនេះដែរ ក្រុមម្ចាស់ផ្ទះ នឹងត្រូវអវត្តមាន Willy Boly, Jonny និង Pedro Neto ។

ដោយឡែកសម្រាប់ក្រុមភ្ញៀវ Liverpool វិញ លោក Klopp ហាក់បីដូចជាមិនមានការព្រួយបារម្ភអំពីបញ្ហារបួសថ្មីណាមួយទេ។ Liverpool នឹងគ្មានវត្តមាន Joe Gomez, Naby Keita, Harvey Elliott, Curtis Jones និង Roberto Firmino ។

ក្នុងប្រវត្តិជួបគ្នា Liverpool ឈ្នះចំនួន ៥៥លើក ក្នុងការជួបគ្នាចំនួន ១០៨ លើក ដោយ Wolves ឈ្នះ ៣៦លើក និងស្មើ ១៧លើក។

នេះជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Jose Sa (GK); Max Kilman (CB), Conor Coady (CB), Romain Saiss (CB); Nelson Semedo (RWB), Ruben Neves (CM), Joao Moutinho (CM), Rayan Ait-Nouri (LWB); Adama Traore (RW), Raul Jimenez (ST), Hwang Hee-chan (LW)

នេះជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson (GK); Trent Alexander-Arnold (RB), Ibrahima Konate (CB), Virgil van Dijk (CB), Andrew Robertson (LB); Jordan Henderson (CM), Fabinho (CM), Thiago Alcantara (CM); Mohamed Salah (RW), Diogo Jota (ST), Sadio Mane (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Wolves ០-២ Liverpool ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-West Ham Vs Chelsea ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩:៣០ នៅ MyTV
-Wolves Vs Liverpool ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ CTN
-Man Utd Vs Crystal Palace ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ MyTV

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង