×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

រៀម បានត្រឹម​និទាន​រឿងកំណើត​ស្នេហ៍​រវាងខ្លួន និងអប្សរ ឱ្យ​កូនប្រុស​ស្តាប់ ទាំង​មិនអាច​ទទួល​ស្គាល់​ថាជា​ឪពុកបង្កើត

Review៖ មុនពេល អប្សរ ត្រូវបានកាត់ទោសប្រហារជីវិត នាងត្រូវរស់រងទុក្ខវេទនា បៀមទុក្ខស្រក់ទឹកភ្នែករាល់ថ្ងៃ ដោយសារអ្វីៗបានប្រែប្រួលក្រោយ រៀម ត្រលប់មកពីធ្វើសង្គ្រាមវិញ។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ អប្សរ មិនព្រមប្រាប់ការពិត និងរឿងដែលបានកើតឡើងអំឡុងពេល រៀម ទៅធ្វើសង្គ្រាមដែរ ថែមទាំងត្រូវលោកគ្រូពេទ្យ សក្តា ញុះញង់ពីក្រោយខ្នងទៀតនោះធ្វើឱ្យ អប្សរ ត្រូវបាន រៀម កាត់ទោសប្រហារជីវិតក្នុងនាមជាជនក្បត់ទឹកដី។

រយៈពេលជាង១០ឆ្នាំកន្លងផុតទៅ កូនប្រុសរបស់ អប្សរ បានធំពេញរូបពេញរាងប្រកបដោយគន្លងធម៌ រីឯស្តេចត្រាញ់ពញាពង្ស ក៏បានចែកឋានដោយមុនពេលផុតដង្ហើមលោក បានខ្សឹបប្រាប់ រៀម ថា រាហ៊ុល ជាកូនប្រុសបង្កើតរបស់ រៀម ហើយពេជ្រ ក៏បានប្រាប់ការពិតទាំងអស់ដែលបានកើតឡើងចំពោះ អប្សរ ធ្វើឱ្យមួយជីវិតនេះ រៀម មានវិប្បដិសារី និងបន្ទោសខ្លួនឯងមិនឈប់ឡើយ។

ពីមួយភាគទៅមួយភាគ ភាពយន្តខ្មែរ “នគរមាស” បានធ្វើឱ្យទស្សនិកជនកាន់តែរំជួលចិត្តតាម និងរឹតតែចង់ដឹងថា នៅពេលដែលរាហ៊ុលដឹងការពិតថា រៀម ជាឪពុកបង្កើតតើគ្នានឹងមានអារម្មណ៍បែបនេះវិញ។ ចង់ដឹងសាច់រឿងបន្តថានឹងមានរឿងអ្វីកើតឡើងទៀត កុំភ្លេចរង់ចាំតាមដានការចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង