ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៥នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់ បានជាសះស្បើយ និងស្លាប់ចំនួន៣នាក់ (ក្នុងនោះ ១នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.២៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៥៨៨នាក់ និងស្លាប់សរុបចំនួន ២.៩៥៦នាក់៕