កណ្ដាល៖ កាលពីពេលថ្មីៗនេះ មន្ត្រី បានរកឃើញពពុះសណ្ដែកប្រមាណ ១៦គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ នៅសិប្បកម្មមួយកន្លែង ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយពីបានរកឃើញសារធាតុគីមីហាមឃាត់នៅលើពពុះសណ្ដែកជាបន្តបន្ទាប់នៅលើទីផ្សារ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើការស៊ើបអង្កេតតាមមុខសញ្ញាដែលបានរកឃើញនៅលើទីផ្សាររហូតឈានដល់ការរកឃើញនូវសិប្បកម្មផលិតមួយកន្លែងដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។
ក្រោយពីបានធ្វើការត្រូតពិនិត្យផ្ទាល់នៅទីតាំងក៏បានរកឃើញ និងដកហូតបានពពុះសណ្ដែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ១៦គីឡូក្រាមយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវីធី។ សម្រាប់ម្ចាស់សិប្បកម្មត្រូវបានមន្ត្រីក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយនូវទំនិញមិនអនុលោម៕