×

បុគ្គល​ជោគជ័យ ប៊ុន ផាក ត្រូវបាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ព្រឹកមិញ​ពី​បទញុះញង់

ភ្នំពេញ៖ ព័ត៌មានដែលកំពុងកក្រើកស្រុកខ្មែរពេលនេះទាក់ទងនឹងស្នេហាត្រីកោណរវាងអ្នកលក់អនឡាញល្បីមានឈ្មោះពិត ស៊ាន ធារី អាយុ៣០ឆ្នាំ បានមានទំនាក់ទំនងស្នេហាជាមួយបុគ្គលជោគជ័យឈ្មោះ ប៊ុន ផាក អាយុ២៨ឆ្នាំគិតមកទល់ពេលនេះមានរយៈពេល៤ខែហើយ។

យោងតាមសាមីខ្លួនខាងស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា លោកប៊ុន ផាក មិនមែនជាជនទី៣ឡើយ ព្រោះនាងជាអ្នកប្រាប់លោកខ្លួនឯងមុនទាក់ទងគ្នាថានាងមិនមានទំនាក់ទំនងស្នេហ៍ជាមួយបុរសណាឡើយ ព្រោះជាក់ស្តែងនាងបានបែកគ្នាជាមួយអតីតមិត្តប្រុសដែលបានរួមសុខរួមទុក្ខចាប់ដៃគ្នារកសុីរហូតបានធូរធារដូចសព្វថ្ងៃអស់រយៈពេល ៦ខែមកហើយ។

នាងបានបញ្ជាក់ទៀតថា ដោយសារអតីតមិត្តប្រុសរបស់នាងឈ្មោះ ជា ចាន់តុលា អង្វរនាងខ្លាំងពេកទើបនាងនៅបន្តរួមរស់ជាមួយក្រោមហេតុផលថា ចង់ឱ្យលោកស្ងប់អារម្មណ៍បន្តិចម្តងៗ ព្រោះប្រសិននាងកាត់ផ្តាច់ភ្លាមៗ អាចធ្វើឱ្យលោកឈឺចាប់ខ្លាំង។

ទន្ទឹមនឹងនោះ កាលពីថ្ងៃទី០៣ ខែធ្នូ ម្សិលមិញនេះ បានធ្លាយចេញសារសម្លេងរបស់លោក ប៊ុន ផាក ប្រាប់ឱ្យនាងផ្ទេរទាំងទ្រព្យសម្បត្តិចេញទៅឱ្យម្តាយ ឬសមាជិកក្នុងគ្រួសារ និងដកលុយចេញពីធនាគារដើម្បីរារាំងការចែកទ្រព្យសម្បត្តិដែល ស៊ាន ធារី និងអតីតមិត្តប្រុសបានរួមគ្នាធ្វើអាជីវកម្មកន្លងមក។

យោងតាមព័ស្តុតាងទាំងនេះលោក ជា ចាន់តុលា បានដាក់ពាក្យប្តឹងលោក ប៊ុន ផាក ពីបទញុះញង់ ដូចនេះនៅព្រឹកថ្ងៃទី០៤ ខែធ្នូ នេះសមត្ថកិច្ចបានបញ្ជូនខ្លួនបុគ្គលជោគជ័យវ័យក្មេង ប៊ុន ផាក ទៅសាលាដំបូងរាជធានីភ្នំពេញជាស្ថាពរ៕

     

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង