ភ្នំពេញ៖ ឈុតខ្លីរឿងភាគខ្មែរ “ដើមរលួសមាស” បានបង្ហាញទស្សនីយភាពជក់ចិត្តដិតអារម្មណ៍ជាមួយតួអង្គល្បីៗដែលពោរពេញដោយទេពកោសល្យ សមត្ថភាពសម្តែងគួរឱ្យចង់ទស្សនា។ ភាពយន្តខ្មែរបុរាណមួយនេះនឹងមានផ្សាយជូនទស្សនិកជនទស្សនាឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN បន្ទាប់ពីរឿង “នគរមាស”។
សាច់រឿងពោរពេញដោយភាពកម្សត់ ជីវិតវេទនារបស់ក្មេងស្រីអភ័ព្វដែលម្តាយស្លាប់ចោល រីឯឪពុកក៏ត្រូវបានស្ត្រីម្នាក់ដណ្តើមក្តីស្រលាញ់រហូតក្លាយជាម្តាយចុងធ្វើបាបនាងទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃណាដែលនាងមិនស្រក់ទឹកភ្នែកឡើយ។ សូម្បីតែម្តាយដែលបានស្លាប់ទៅហើយ ក៏ម្តាយចុងតាមចងកម្មចងពៀររកគ្រូធ្មប់តាមបំផ្លាញគ្មានប្រណី។
សាច់រឿងដ៏ល្អឯកនេះនឹងមានផ្សាយជូនទស្សនានៅ CTN ឆាប់ៗនេះ ដូចនេះកុំរង់ចាំទស្សនាទាំងអស់គ្នា៕
(ទស្សនាវីដេអូ)