ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ២២នាក់ និងនាំចូលពីបរទេស ២នាក់ ខណៈអ្នកជំងឺចំនួន ២១នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.២៥៦ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៦០៩ នាក់ និងស្លាប់សរុបចំនួន ២.៩៦០ នាក់៕