លោក Ralf Rangnick នឹងទទួលបន្ទុកការប្រកួតដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការ Manchester United ខណៈក្រុមបិសាចក្រហម ស្វាគមន៍ Crystal Palace ទៅកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យនេះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បានមកទស្សនាការប្រកួតនៅពាក់កណ្តាលសប្តាហ៍ ខណៈ Man Utd ទទួលបានជ័យជម្នះ ៣-២ លើក្រុមកាំភ្លើងធំ Arsenal មុនពេលការបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានជាផ្លូវការ កាលពីថ្ងៃសុក្រ ថា គាត់ពិតជាចង់ពង្រឹងតំបន់ការពាររបស់ក្រុម។
Crystal Palace នឹងមកដល់ Manchester បន្ទាប់ពីការបរាជ័យក្នុងលីគជាបន្តបន្ទាប់ ដែលជាចុងក្រោយ ចាញ់ក្នុងម៉ោងបន្ថែម ពេលប៉ះក្រុម Leeds នៅពាក់កណ្តាលសប្តាហ៍។
សម្រាប់ក្រុម Man Utd ការប្រកួតរបស់លោក Rangnick នឹងគ្មាន Paul Pogba និង Raphael Varane ខណៈពេល Luke Shaw និង Edinson Cavani បន្តក្នុងការភាពមិនច្បាស់លាស់។ Aaron Wan-Bissaka បានអវត្តមានពេលប្រកួតជាមួយក្រុម Arsenal ដោយសាររបួសដៃ ប៉ុន្តែគួរតែត្រលប់មកវិញសម្រាប់ការប្រកួតនេះ។
ដោយឡែកសម្រាប់ Arsenal ការអវត្តមានរបស់ Joachim Andersen ធ្វើឱ្យអ្នកចាត់ការលោក Vieira កត់សម្គាល់ក្នុងការចាញ់ក្រុម Leeds ១-០ កាលពីពាក់កណ្តាលសប្តាហ៍ ប៉ុន្តែគេអាចត្រលប់មកវិញបន្ទាប់ពីការព្យាបាលរបួសសរសៃពួររបស់គាត់ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះដែរ James McArthur នឹងអវត្តមាននៅខែក្រោយដោយរបួសសរសៃពួរ ហើយ Nathan Ferguson គឺអវត្តមានរយៈពេលវែង។ ខ្សែការពារស្តាំ Joel Ward ត្រូវបានព្យួរ។
Man Utd បានឈ្នះតែមួយលើកគត់ក្នុងចំណោមការជួបគ្នា ៤លើកមុនចុងក្រោយទល់នឹង Crystal Palace ។ ការពិតទៅ Crystal Palace មិនស្គាល់ពាក្យថាចាញ់ ក្នុងការទៅលេង ៣លើកចុងក្រោយរបស់ពួកគេនៅ Old Trafford ដោយឆក់យកជ័យជម្នះ ២លើកក្នុងចំណោមការប្រកួត៣លើក។ ការប៉ះគ្នាកាលពីរដូវកាលមុនរវាងក្រុមក្នុងទីក្រុង Manchester កីឡាករ Wilfried Zaha រកបាន២គ្រាប់ ដែលជាក្នុងជ័យជម្នះ ៣-១ ។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
David de Gea (GK); iogo Dalot (RB), Victor Lindelof (CB), Harry Maguire (CB), Alex Telles (LB); cott McTominay (DM), Donny van de Beek (CM), Bruno Fernandes (CM); Jadon Sancho (RW), Cristiano Ronaldo (ST), Marcus Rashford (LW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Vicente Guaita (GK); Tomkins (RB), Joachim Andersen (CB), Marc Guehi (CB), Tyrick Mitchell (LB); Luka Milivojevic (CM), Kouyate (CM), Conor Gallagher (CM); Jordan Ayew (RW), Edouard (ST), Zaha (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester United ៣-០ Crystal Palace ។
កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
-West Ham Vs Chelsea ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩:៣០ នៅ MyTV
-Wolves Vs Liverpool ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ CTN
-Man Utd Vs Crystal Palace ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ MyTV
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!