×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ១៦នាក់, ជាសះស្បើយ ១៨នាក់ និង​ស្លា ប់​ចំនួន​៣នាក់ (១នាក់​អត់បានចាក់​វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ១២នាក់ និងនាំចូលពីបរទេស ៤នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៣នាក់ (ក្នុងនោះ ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.២៧២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៦២៧ នាក់ និងស្លាប់សរុបចំនួន ២.៩៦៣ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង