×

ស្ថានីយកង់សាធារណៈ នៅប្រទេសវៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែនេះ

វៀតណាម៖ ស្ថានីយកង់សាធារណៈ នៅកណ្តាលទីក្រុងហូជីមិញ ត្រូវបានគេរំពឹងថា នឹងដំណើរការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

តំណាងក្រុមហ៊ុនវិនិយោគ Tri Nam Corporation កាលពីថ្ងៃសៅរ៍កន្លងទៅ បាននិយាយថា ខ្លួនបានសាកល្បងប្រព័ន្ធចតទោចក្រយាន នៅតាមបណ្តោយផ្លូវ Le Loi ដែលជាស្ថានីយមួយ ក្នុងចំណោមស្ថានីយចំនួន ៤៣ នៅទូទាំងក្រុង។ ស្ថានីយនេះ មានទីតាំងនៅជិតស្ថានីយរថយន្តក្រុង សួនច្បារ និងកន្លែងទេសចរណ៍។ ស្ថានីយនីមួយៗមានទំហំពី ១០ ទៅ ១៥ ម៉ែត្រការ៉េ និងអាចផ្ទុកកង់បានរហូតដល់ ២០គ្រឿង។

នាយកដ្ឋានដឹកជញ្ជូន បាននិយាយថា ស្ថានីយកង់សាធារណៈ ក៏ត្រូវទុកកន្លែងទំនេរគ្រប់គ្រាន់នៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងផងដែរ។ កង់រហូតដល់ ៥០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងសម្រាប់គោលបំណងនេះ។ កង់នឹងត្រូវបំពាក់ GPS, សោឆ្លាតវៃ និងប៊្លូធូស។ តម្លៃជួលមួយ គឺ ៥ពាន់ដុង (២២ សេន) សម្រាប់ ៣០នាទី និង ១ម៉ឺនដុងសម្រាប់មួយម៉ោង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង