Review៖ វង្ស ដែលជាព្រះមហាក្សត្រក្លែងខ្លួនធ្វើរាស្ត្រសាមញ្ញស្វែងរក ស្ត្រីពិត ម្តាយពិត ឪពុកពិត ធ្លាប់ជួយ បុស្បា ជាកូនសេដ្ឋីម្នាក់ពីពស់ចឹកដោយចៃដន្យ ត្រូវបានលោកសេដ្ឋីសុំឱ្យ វង្ស ស្នាក់នៅក្នុងផ្ទះលោកមួយរយៈទុកជាការសងគុណមុនពេលបន្តដំណើរទៅស្រុកដទៃ។
កន្លងទៅអស់មួយរយៈ វង្ស និង បុស្បា បានបាក់ចិត្តស្រលាញ់គ្នាទោះដឹងថា វង្ស នឹងស្នាក់នៅត្រឹមរយៈពេលខ្លីក៏ដោយ ប៉ុន្តែក្តីស្រលាញ់បានធ្វើឱ្យ បុស្បា ហ៊ានបដិសេធជាមួយឪពុកម្តាយដែលលោកទាំងពីរ មានបំណងចង់ឱ្យនាងចងស្ពានមេត្រីជាមួយគ្រួសារសេដ្ឋីដូចគ្នាដើម្បីបើកផ្លូវឱ្យ វង្ស ជាអ្នកចូលដណ្តឹង។
ចំណែកឯ វង្ស វិញក៏មានភាពក្លាហាននាំចាស់ទុំទៅចូលស្តី បុស្បា ពីលោកសេដ្ឋីពិតមែន ប៉ុន្តែមិនដឹងថា លោកសេដ្ឋីនឹងផ្តល់ចម្លើយឱ្យយ៉ាងណានោះ។ ចង់ដឹងសាច់រឿងយ៉ាងណាបន្តទៀត កុំភ្លេចភាពយន្តខ្មែរ “ស្ត្រីពិត ម្តាយពិត ឪពុកពិត” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN វេលាម៉ោង ៧យប់តទៅ៕
(ទស្សនាវីដេអូ)