×

Barcelona ចង់យក​កីឡាករ​មួយចំនួន​ប្ដូរយក Ferran Torres របស់ Man City

ក្លិប Barcelona ថ្មីៗនេះ ត្រូវបានរបាយការណ៍ថាច្រើនបង្ហាញថា បានកំណត់តារាឆ្នើម Ferran Torres របស់ក្រុម Manchester City ជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ខ្លួនសម្រាប់ទីផ្សារខែមករាខាងមុខ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុម Man City បានច្រានចោលកីឡាករមួយចំនួន ដែលក្លិបយក្សកាតាឡាន់ ផ្តល់ជូនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនេះ ស្របពេលវាត្រូវបានគេដឹងថា ក្រុមរបស់លោក Pep Guardiola និងពេញចិត្តតែលើតារាឆ្នើមរបស់ក្រុម Barca ម្នាក់នេះប៉ុណ្ណោះ ។

ប៉ុន្តែក្នុងចំណោមកីឡាករទាំងនោះ ហាក់មិនស្ថិតនៅចិត្តរបស់ក្រុម Man City នោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងចាប់អារម្មណ៍តែលើ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ម្នាក់ប៉ុណ្ណោះ។

យ៉ាងណា នេះបើយោងតាមការចេញផ្សាយពីកាសែត Marca របស់អេស្ប៉ាញ។ ច្បាស់ណាស់ Fati ត្រូវបានចាត់ទុកថាផ្នែកដ៏សំខាន់របស់ក្រុម Barcelona ហើយពួកគេ នឹងមិនព្រមចែកផ្លូវជាមួយកីឡាកររូបនេះឡើយ ដោយគេបានរកគ្រាប់បាល់បញ្ចូលទី ១៤ គ្រាប់រួចហើយ ពីការបង្ហាញខ្លួន ៣៦ ប្រកួតនៅ La Liga សម្រាប់អាជីពរបស់ខ្លួន។

រំឭកផងដែរថា ក្លិប Barcelona បានផ្តល់ជូនកីឡាករឆ្នើមៗរបស់ខ្លួន ៣ រូប គឺមានដូចជា Ousmane Dembele, Philippe Coutinho និង Samuel Umtiti ដើម្បីទាក់ទាញចិត្តក្រុម City ក្នុងការយល់ព្រមធ្វើកិច្ចព្រមព្រៀងដោះដូរមួយ សម្រាប់ Torres ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង