×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Steven Gerrard ថា Aston Villa អាច​ល្អជាងនេះ បន្ទាប់ពី​ឈ្នះ​៣ដង​ក្នុង៤ប្រកួត

អ្នកចាត់ការ Steven Gerrard បានសរសើរក្រុម Aston Villa របស់គាត់ បន្ទាប់ពីបានវាយបកយកឈ្នះដោយលទ្ធផល ២-១ លើក្រុម Leicester City ប៉ុន្តែទទួចឱ្យពួកគេ រក្សាការលេងដ៏ល្អ ដើម្បីរំកិលខ្លួនឡើងនៅក្នុងតារាង Premier League ។

២គ្រាប់របស់ខ្សែការពារកណ្តាល Ezri Konsa បានវាយបកយកឈ្នះសម្រាប់ក្រុមរបស់ Gerrard បន្ទាប់ពីការស៊ុតបើកឆាករបស់ Harvey Barnes ខណៈ Aston Villa បានឡើងដល់លេខ១០ ក្នុងតារាង Premier League ។

វាជាការឈ្នះលើកទី៣ ក្នុងចំណោម ៤ប្រកួត ចាប់តាំងពី Gerrard មកដឹកនាំជំនួសលោក Dean Smith នៅក្នុងកៅអីក្តៅ នៅកីឡដ្ឋាន Villa Park កាលពីខែមុន ហើយអតីតអ្នកចាត់ការរបស់ក្លិប Rangers រំពឹងថា ពួកគេនឹងបន្តប្រសើរឡើង។

ការបរាជ័យ បានបន្សល់ទុក Leicester ឱ្យឈរនៅលេខរៀងទី១១ ក្នុងតារាង ហើយឥឡូវនេះ ពួកគេបានរបូតគ្រាប់ចំនួន ១០គ្រាប់សម្រាប់សេតភីស ស្មើជាមួយនឹង Crystal Palace ដែលរបូតច្រើនបំផុតក្នុងលីគ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង